ត្រួតពិនិត្យដល់ទីកន្លែង
នាយកដ្ឋានត្រួតពិនិត្យដល់ទីកន្លែង ជានាយកដ្ឋានមួយនៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ដែលមានតួនាទីសំខាន់ក្នុងការការពារនិងពង្រឹងប្រព័ន្ធធនាគារនៅកម្ពុជា តាមរយៈ៖

- បង្កើតយុទ្ធសាស្រ្ត និងអនុវត្តផែនការត្រួតពិនិត្យដល់ទីកន្លែងដោយផ្អែកលើហានិភ័យ ទំហំ និងភាពស្មុគស្មាញនៃគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ
- ចេញរបាយការណ៍ត្រួតពិនិត្យដល់ទីកន្លែង អនុវត្តវិធានការណ៍កែតម្រូវ តាមដានការអនុវត្តអនុសាសន៍ត្រួតពិនិត្យដល់ទីកន្លែង និងព្យាករណ៍ហានិភ័យ
- ធានាការអនុវត្តតាមច្បាប់និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា
- សហប្រតិបត្តិការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នាយកដ្ឋានផ្សេងៗ និងអាជ្ញាធរត្រួតពិនិត្យទាំងក្នុងនិងក្រៅប្រទេស ។