នីតិកម្ម
នាយកដ្ឋាននីតិកម្ម ជានាយកដ្ឋានមួយរបស់អគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា ដែលមានមុខងារ-ភារកិច្ចរៀបចំពិនិត្យឡើងវិញនូវច្បាប់និងបទប្បញ្ញត្តិអនុវត្តចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សិក្សា ពិគ្រោះ និងផ្តល់យោបល់លើឯកសារច្បាប់និងបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ លើសពីនេះ នាយកដ្ឋាននីតិកម្ម ក៏មានមុខងារ-ភារកិច្ច ពិគ្រោះនិងផ្តល់យោបល់ពីនីតិវិធីដោះស្រាយតាមរយៈតុលាការឬមធ្យោបាយផ្សេងៗទៀត ដែលទាក់ទងទៅនឹងបញ្ហាគតិយុត្តិនិងវិវាទរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធផ្សេងៗ ព្រមទាំងតាមដានការអនុវត្តច្បាប់និងបទញ្ញត្តិរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។