អាជ្ញាប័ណ្ណ
មុខងារចំបងរបស់នាយកដ្ឋានអាជ្ញាប័ណ្ណគឺធ្វើការសិក្សា និងវាយតម្លៃពីសមត្ថភាពនិងភាពគ្រប់គ្រាន់របស់ គ្រឹះស្ថានថ្មីដែលមានបំណងចូលមកធ្វើអាជីវកម្មក្នុងទីផ្សារធនាគារនៃកម្ពុជា ។ ហើយនាយកដ្ឋាន ក៏ធ្វើការពិនិត្យ ឡើងវិញ និងបន្តសុពលភាពអាជ្ញាប័ណ្ណ ឬបញ្ចប់សុពលភាពអាជ្ញាប័ណ្ណដែលមានស្រាប់ផងដែរ ។ ទន្ទឹមនឹងនេះ នាយកដ្ឋានអាជ្ញាប័ណ្ណធ្វើការពិនិត្យនិងតាមដានការវិវត្តនៃទីផ្សារហិរញ្ញវត្ថុទាំងក្នុងស្រុក និង អន្តរជាតិ ព្រមទាំង ពិនិត្យនិងតាមដានយ៉ាងយកចិត្តទុកដាក់លើបទដ្ឋាននិងឧត្តមានុភាពអន្តរជាតិ ។