ត្រួតពិនិត្យឯកសារ
នាយកដ្ឋានត្រួតពិនិត្យលើឯកសារ ជានាយកដ្ឋានមួយស្ថិតក្រោមអគ្គនាយកដ្ឋានត្រួតពិនិត្យ ដែលមានតួនាទី ត្រួតពិនិត្យ តាមដាន និងវិភាគជាប្រចាំលើប្រតិបត្តិការ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំគ្រារបស់គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ដើម្បីធានាការអនុលោមតាមច្បាប់និងបទប្បញ្ញត្តិដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា និងធានាដល់ការអនុវត្តរបស់គ្រឹះស្ថានប្រកបដោយសុវត្ថិភាព និងភាពរឹងមាំ ។ ក្នុងការតាមដាននិងវិភាគលើ ស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នាយកដ្ឋានត្រួតពិនិត្យលើឯកសារ សហការជាមួយ នាយកដ្ឋានជាដៃគូ គឺនាយកដ្ឋានត្រួតពិនិត្យដល់ទីកន្លែង ដើម្បីធ្វើការត្រួតពិនិត្យដោយផ្អែកលើហានិភ័យ និង ទស្សនៈអនាគត តាមទម្រង់របាយការណ៍ឈ្មោះថា “យុទ្ធសាស្រ្តសម្រាប់ត្រួតពិនិត្យ” ដែលវាយតម្លៃនៅលើធាតុ សំខាន់ៗនៃ CAMELS និងហានិភ័យភ្ជាប់ផ្សេងៗ ព្រមទាំងវិធានការកែតម្រូវនិងប្រព័ន្ធប្រាប់ឲ្យដឹងជាមុន ដើម្បី ចាត់វិធានការឲ្យទាន់ពេលវេលា ។ ក្រៅពីនេះ នាយកដ្ឋានត្រួតពិនិត្យលើឯកសារមានមុខងារសំខាន់ផ្សេងទៀត គឺធ្វើការសិក្សានិងឆ្លើយតបទៅនឹងសំណើសុំនានារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។