 | ប័ណ្ណប្រកាស ក្រដាសប្រាក់គំរូថ្មី ប្រភេទ ១០០០០០ រៀល
ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្មាយុ ៦០ យាងចូល ៦១ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជា បោះផ្សាយ ដាក់ឱ្យចរាចរ និងប្រើប្រាស់នូវធនប័ត្រ ប្រភេទ ១០០០០០ រៀល គំរូថ្មី ក្នុងព្រះរាជាណាចក្រកម្ពុជា ... |